ចិនប្រកាសអាសន្នពណ៌លឿងជាថ្មីសម្រាប់ព្យុះភ្លៀង
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ -- មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន កាលពីល្ងាចថ្ងៃអង្គារ បានបន្តការប្រកាសអាសន្នពណ៌លឿងសម្រាប់ព្យុះភ្លៀង ខណៈពេលដែលភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងបោកបក់លើតំបន់ខ្លះនៃប្រទេស។
មជ្ឈមណ្ឌលបាននិយាយថា ចាប់ពីម៉ោង ៨:០០នាទីយប់ថ្ងៃអង្គារដល់ម៉ោង ៨:០០នាទីយប់ថ្ងៃពុធ ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករណ៍ថានឹងវាយប្រហារផ្នែកខ្លះនៃទីក្រុងប៉េកាំង ខេត្តធានជីន ខេត្តហេប៉ី ខេត្តសាន់ស៊ីខេត្តសានស៊ី ខេត្តលាវនីង ខេត្តជីលីន ខេត្តឈីងហៃ ខេត្តស៊ីឈួន ខេត្តហ្គីចូវខេត្តក្វាងស៊ី និងខេត្តយូណាន។
មជ្ឈមណ្ឌលបានកត់សម្គាល់ថា តំបន់ទាំងនេះអាចជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងជាមួយនឹងទឹកភ្លៀងក្នុងមួយម៉ោងលើសពី ៨០មីលីម៉ែត្រ អមដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
រដ្ឋាភិបាលមូលដ្ឋានត្រូវបានជំរុញឱ្យមានការរៀបចំសមស្រប និងបំពេញនូវទំនួលខុសត្រូវដែលពាក់ព័ន្ធ។
កាលពីថ្ងៃអង្គារ ការជូនដំណឹងពណ៌ទឹកក្រូចសម្រាប់ទឹកឡើងត្រូវបានប្រកាសដោយក្រសួងធនធានទឹក និងរដ្ឋបាលឧតុនិយមប្រទេសចិន ដែលបង្ហាញពីហានិភ័យខ្ពស់នៅផ្នែកខ្លះនៃទីក្រុងឈីងហៃ។
ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុដែលមានកូដពណ៌ចំនួន៤ជាន់ ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





