អាស៊ានកំណត់សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅក្នុងខែតុលា ជាមួយនឹងការចូលជាសមាជិករបស់ទីម័រឡេស្តេ
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ -- កិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលនឹងប្រព្រឹត្តិទៅនៅក្នុងខែតុលាខាងមុខនេះ ត្រូវបានគេរំពឹងថានឹងត្រូវបានកត់សម្គាល់ជាចំណុចរបត់ជាប្រវត្តិសាស្ត្រមួយ ខណៈដែលប្លុកនេះបានទទួលស្គាល់ប្រទេសទីម័រឡេស្តេជាផ្លូវការថាជាសមាជិកអចិន្ត្រៃយ៍ទី១១ របស់ខ្លួន។
ការផ្លាស់ប្តូរនេះកើតឡើងប្រមាណជិត ១៤ឆ្នាំមកហើយចាប់តាំងពីប្រទេសនេះបានដាក់ពាក្យចូលជាសមាជិករបស់អាស៊ាននៅក្នុងឆ្នាំ២០១១។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាដ ហាសាន់ (Mohamad Hasan) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះថា តម្រូវការភាគច្រើនរបស់អាស៊ានត្រូវបានបំពេញរួចជាស្រេចដោយប្រទេសទីម័រឡេស្តេ ហើយបានកត់សម្គាល់ថា អាស៊ានបានបង្ហាញការឯកភាពគ្នាយ៉ាងមុតមាំក្នុងការទទួលស្គាល់ទីម័រឡេស្តេនៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខ ហើយបានសន្យាបន្តគាំទ្រដើម្បីជួយដល់ប្រទេសនេះសម្រេចបាននូវកាតព្វកិច្ចជាសមាជិកភាព។
ការពង្រីកនេះនឹងមិនត្រឹមតែពង្រឹងគោលជំហរ និងឥទ្ធិពលរបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្លុកក្នុងការកសាងតំបន់មួយប្រកបដោយការឯកភាព និងវិបុលភាពផងដែរ។
ការអភិវឌ្ឍមានសារសំខាន់ផ្នែកនយោបាយ ខណៈដែលបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលអនុញ្ញាតឱ្យទីម័រឡេស្តេធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងកំណើននៃតំបន់អាស៊ីអាគ្នេយ៍៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





