ចិនបាញ់បង្ហោះផ្កាយរណបសាកល្បងថ្មីដោយជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសចិនកាលពីថ្ងៃអាទិត្យបានបញ្ជូនផ្កាយរណបសាកល្បងថ្មីមួយទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបស៊ីចាង នៅខេត្តស៊ីឈួនភាគនិរតី។
ផ្កាយរណបស៊ីយ៉ាន់-២៨ប៊ី ០២ (Shiyan-28B 02) ត្រូវបានបាញ់បង្ហោះនៅម៉ោង ៤:៥៥នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង) នៅលើគ្រាប់រ៉ុក្កែតឡុងម៉ាច-៤ស៊ី (Long March-4C) ហើយបានចូលទៅក្នុងគន្លងដែលបានកំណត់ទុកជាមុនដោយជោគជ័យ។
ផ្កាយរណបនេះនឹងត្រូវប្រើប្រាស់ជាចម្បងសម្រាប់ការរុករកបរិស្ថានក្នុងលំហ និងការធ្វើតេស្តបច្ចេកវិទ្យាដែលពាក់ព័ន្ធ។ នេះគឺជាបេសកកម្មហោះហើរលើកទី៥៨៩ នៃស៊េរីរ៉ុក្កែតឡុងម៉ាច៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





