ម៉ាឡេស៊ីជំរុញការអនុម័តឌីជីថលដើម្បីបង្កើនការប្រកួតប្រជែងសម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសម៉ាឡេស៊ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់សហគ្រាសមីក្រូ ធុនតូច និងមធ្យម(MSMEs) ក្នុងការទទួលយកបច្ចេកវិទ្យាឌីជីថល ដោយទទួលស្គាល់ឌីជីថលនីយកម្មជាកត្តាជំរុញដ៏សំខាន់នៃប្រសិទ្ធភាព ការប្រកួតប្រជែង និងកំណើនប្រកបដោយនិរន្តរភាពរយៈពេលវែង។
អាទិភាពនេះត្រូវបានគូសបញ្ជាក់នៅក្នុងផែនការម៉ាឡេស៊ីលើកទី១៣(13MP) របស់ប្រទេសនេះ។
ការអនុម័តឌីជីថលលែងជាជម្រើសទៀតហើយ ប៉ុន្តែជាភាពចាំបាច់ជាយុទ្ធសាស្ត្រសម្រាប់ MSMEs ដើម្បីរស់រានមានជីវិត និងរីកចម្រើន ចំពេលដែលលក្ខខណ្ឌអាជីវកម្មដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
លោក ម៉ូដ អាហ្សាម៉ានីហ្សាំ បាហារ៉ុន (Mohd Azamanizam Baharon) ប្រធានសមាគមសហគ្រិន និងឧស្សាហ៍កម្មម៉ាឡេស៊ី(PERDASAMA) បាននិយាយថា ឧបករណ៍ឌីជីថល ដូចជាប្រព័ន្ធលក់គណនេយ្យស្វ័យប្រវត្តិ ការគ្រប់គ្រងសារពើភ័ណ្ឌផ្អែកលើទិន្នន័យលើអាកាស និងកម្មវិធីគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM) បានសម្រួលដល់ប្រតិបត្តិការរបស់ MSME និងធ្វើឱ្យភាពត្រឹមត្រូវប្រសើរឡើង។
វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកមួយចំនួន ដូចជាកម្មវិធី Shopee កម្មវិធី Lazada និងកម្មវិធី TikTok Shop រួមជាមួយនឹងបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ដូចជា Instagram និង Facebook បានអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យមអាចឈានដល់ទីផ្សារធំទូលាយលើសពីព្រំដែនភូមិសាស្រ្ត។ វេទិកាទាំងនេះក៏ផ្តល់នូវការចូលប្រើទិន្នន័យអ្នកប្រើប្រាស់ការវិភាគនិន្នាការទីផ្សារ និងមតិកែលម្អរបស់អតិថិជន ដោយជួយដល់អាជីវកម្មក្នុងការកែលម្អយុទ្ធសាស្រ្ត និងប្រកួតប្រជែងទាំងក្នុងស្រុក និងពិភពលោកផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





