អគ្គនាយកស៊ីម៉ាក់៖គ្រាប់មីនសំដែង និងគ្រាប់មីនជាន់ផ្ទុះវាពិតជាខុសគ្នា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៥–ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៥ បានបង្ហាញពីគ្រាប់មីនសំដែង និងគ្រាប់មីនជាន់ផ្ទុះថា វាពិតជាខុសគ្នា។ការប្រៀបធៀបនេះ ឯកឧត្តមចង់ប្រាប់ដល់ភាគីថៃ ដែលកំពុងតែបំភាន់ភ្នែកសាធារណៈជន និងក៏ដូចជាអន្តរជាតិនាពេលនេះ។



ឯកឧត្តម ហេង រតនា បានបញ្ជាក់ដូច្នេះថា”គ្រាន់តែចង់ជម្រាបជូនអំពីគ្រាប់មីនPMN-2សំដែងនិងគ្រាប់មីនPMN-2ដាក់សម្រាប់ជាន់ផ្ទុះវាខុសគ្នាទាំងស្រុង!! គ្រាប់មីនPMN-2 ដែលសៀមដាក់បង្ហាញនៅលេីតុដែលពន្យល់ថារកឃេីញពីក្នុងដី និងចោទថាកងទ័ពកម្ពុជាដាក់ក្នុងដីសៀមនោះជាគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាពដេីម្បីបង្កផ្ទុះឡេីយ! តាមធម្មតានិងបច្ចេកទេសប្រសិនការដាក់មីនដើម្បីឱ្យសត្រូវជាន់ផ្ទុះ ត្រូវតែដកគន្លឹះសុវត្ថិភាពចេញហេីយ បេីមិនដកគឺជាន់មិនផ្ទុះនោះទេ”៕



ដោយ៖មករា





