អ៊ុយក្រែនវាយប្រហារស្ថានីយ៍បូមប្រេងនៅភាគខាងលិចប្រទេសរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ -- អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារស្ថានីយ៍បូមប្រេង Unecha ក្នុងតំបន់ Bryansk ភាគខាងលិចនៃប្រទេសរុស្ស៊ីពេញមួយយប់។
អគ្គសេនាធិការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គមតេឡេក្រាមថា អគ្គីភ័យដ៏ធំមួយបានឆាបឆេះនៅជិតអគារនៃស្ថានីយ៍បូមប្រេងបម្រុង បន្ទាប់ពីមានការវាយប្រហារ អគ្គសេនាធិការបានបន្ថែមថា ការផ្ទុះក៏ត្រូវបានគេរាយការណ៍ផងដែរគឺនៅជិតស្ថានីយបូមប្រេង និងនៅតំបន់ដែលដាក់ម៉ាស៊ីនបូមប្រេង។
ស្ថានីយបូមប្រេងត្រូវបានគេប្រើសម្រាប់ផ្គត់ផ្គង់ដល់កងទ័ពរុស្ស៊ី។ ស្ថានីយ៍ Unecha ដែលជាផ្នែកមួយនៃបណ្តាញបំពង់បង្ហូរប្រេង Druzhba មានសមត្ថភាពបូមប្រេងប្រចាំឆ្នាំរហូតដល់ ៦០ លានតោន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





