នាយករដ្ឋមន្ត្រីឥណ្ឌានឹងជួបលោក ត្រាំ ក្នុងខែក្រោយនៅសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ -- កាសែតក្នុងស្រុក Indian Express បាននិយាយកាលពីថ្ងៃពុធថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ទំនងជានឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ក្នុងទីក្រុងញូវយ៉កនៅខែក្រោយ។
យោងតាមកាសែតនេះបានឱ្យដឹងថា ការត្រៀមរៀបចំកំពុងដំណើរការដើម្បីកំណត់ពេលដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ទៅកាន់សហរដ្ឋអាមេរិកក្នុងសប្តាហ៍ចុងក្រោយនៃខែកញ្ញា។
កាសែតនេះបាននិយាយថា «គោលបំណងសំខាន់គឺដើម្បីបំបាត់បញ្ហាលើវិស័យពាណិជ្ជកម្ម និងឈានដល់មូលដ្ឋានរួមមួយស្តីពីពន្ធ»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





