ចិនបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតថ្មីមួយក្រុម
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបថ្មីមួយក្រុមនៃគន្លងផែនដីទាបដោយជោគជ័យពីកន្លែងបង្ហោះយានអវកាសវិនចាង ក្នុងខេត្តហៃណានភាគខាងត្បូងកាលពីថ្ងៃពុធ។
ក្រុមផ្កាយរណបដែលជាក្រុមទី៨ នឹងបង្កើតក្រុមផ្កាយរណបអ៊ីនធឺណិតត្រូវបានគេបាញ់បង្ហោះនៅម៉ោង ២:៤៣នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង) នៅលើរ៉ុក្កែតឡុងម៉ាច-៥ប៊ី (Long March-5B) ដែលបំពាក់ដោយយានយ័នហ្សេង-២ (Yuanzheng-2) (Expedition-2) នៅផ្នែកខាងលើនៃរ៉ុក្កែត។
ផ្កាយរណបបានចូលទៅក្នុងគន្លងដែលបានកំណត់ទុកជាមុនដោយជោគជ័យ។ ការបាញ់បង្ហោះនេះបានកត់សម្គាល់បេសកកម្មលើកទី៥៨៨ នៃរ៉ុក្កែតស៊េរីឡុងម៉ាច៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





