ចិនបម្រុងថវិកាចំនួន ១៧០លានយន់ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះគ្រោះមហន្តរាយ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ -- ក្រសួងហិរញ្ញវត្ថុ និងក្រសួងគ្រប់គ្រងគ្រាអាសន្នរបស់ប្រទេសចិន បានបម្រុងមូលនិធិសង្គ្រោះគ្រោះមហន្តរាយធម្មជាតិចំនួន ១៧០លានយន់ (ប្រហែល ២៣,៨លានដុល្លារអាម៉េរិក) ដល់តំបន់ចំនួនប្រាំពីរនៅក្នុងកម្រិតខេត្ត។
ចាប់តាំងពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ មក ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់ជាច្រើនចាប់ពីខេត្តស៊ីឈួន និងខេត្តឆុងគីង នៅភាគនិរតីនៃប្រទេសចិនរហូតដល់ខេត្តជាំងស៊ូ និងខេត្តអានហ៊ុយ នៅភាគខាងកើតប្រទេសចិន ដែលបង្កឱ្យមានគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយភូមិសាស្ត្រ។
មូលនិធិនេះនឹងគាំទ្រដល់ខេត្តជាំងស៊ូ ខេត្តអានហ៊ុយ ខេត្តហ៊ូបី ខេត្តឆុងគីង ខេត្តស៊ីឈួន និងខេត្តគុយចូវ នៅភាគនិរតីនៃប្រទេសចិន និងខេត្តគាន់ស៊ូ នៅភាគពាយ័ព្យនៃប្រទេសចិន ទាក់ទងនឹងការជួយសង្គ្រោះ និងសង្គ្រោះបន្ទាន់ ដោយរួមទាំងការស្វែងរក ការផ្ទេរ និងការតាំងទីលំនៅថ្មីសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ការត្រួតពិនិត្យ និងវិធានការសង្គ្រោះបន្ទាន់ទាក់ទងនឹងហានិភ័យនៃគ្រោះមហន្តរាយបន្ទាប់បន្សំ និងការជួសជុលផ្ទះដែលរងការខូចខាត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





