ទីក្រុងប៉េកាំងចេញសេចក្ដីប្រកាសអាសន្នពណ៌លឿងសម្រាប់ភ្លៀងធ្លាក់ខ្លាំង
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ -- ទីក្រុងប៉េកាំងបានដំឡើងការប្រកាសអាសន្នព្យុះភ្លៀងរបស់ខ្លួនទៅជាពណ៌លឿងដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតទីបីរបស់ខ្លួន ខណៈដែលភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករណ៍ថានឹងវាយប្រហារស្រុកជាច្រើនក្នុងទីក្រុង។
នាយកដ្ឋានអង្កេតឧតុនិយមទីក្រុងប៉េកាំងបានចេញការប្រកាសអាសន្ននៅម៉ោង ៤:៤៧ នាទីរសៀលកាលពីថ្ងៃអង្គារ ដោយព្យាករណ៍ថានឹងមានភ្លៀងធ្លាក់លើសពី ៥០មីលីម៉ែត្រនៅក្នុងស្រុកដូចជា ស្រុកហ្វាងសាន ស្រុកដាស៊ីង ស្រុកតុងហ្សូ ស្រុកហ្វេងតៃ ស្រុកចៅយ៉ាង ស្រុកស៊ុនយី ស្រុកពីងហ្គូ ស្រុកហៃរ៉ូ និងស្រុកមីយ៉ុន។ ទឹកភ្លៀងនៅតំបន់ខ្លះត្រូវបានគេរំពឹងថានឹងកើនលើសពី ១០០មីលីម៉ែត្រ។
នៅម៉ោង ៥:៣០នាទីល្ងាច អាជ្ញាធរទឹកទីក្រុងប៉េកាំង និងសេវាឧតុនិយមទីក្រុងប៉េកាំងបានចេញសេចក្តីជូនដំណឹងពណ៌លឿងសម្រាប់ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាយក្រុងជាច្រើននៃភាគខាងជើង និងខាងលិចទីក្រុងប៉េកាំង។
អាជ្ញាធរគ្រប់គ្រងទឹកជំនន់បានព្រមានសាធារណជនកុំឱ្យទៅលេងតំបន់ភ្នំដែលងាយនឹងកើតមានគ្រោះមហន្តរាយភូមិសាស្ត្រ ខណៈដែលនៅតែមានភ្លៀងធ្លាក់បន្ថែមទៀតនៅសប្តាហ៍នេះ។
ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុដែលមានកូដពណ៌ ៤ជាន់ ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់ពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





