ប៉ូលីសអាហ្វហ្គានីស្ថានចាប់ខ្លួនឧក្រិដ្ឋជនចំនួន ៤០នាក់ក្នុងរយៈពេល ២៤ម៉ោង
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ -- ក្រសួងមហាផ្ទៃរបស់ប្រទេសអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលីសបានចាប់ខ្លួនមនុស្ស ៤០នាក់ដោយចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋកម្មនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគណនីអ៊ិចរបស់ខ្លួនថា ឧក្រិដ្ឋជនដែលត្រូវបានចោទប្រកាន់មានជាប់ពាក់ព័ន្ធនឹងការលួច ឃាតកម្ម បង្កើតបញ្ហាផ្នែកច្បាប់ និងសណ្តាប់ធ្នាប់ អំពើពុករលួយខាងសីលធម៌ ការក្លែងបន្លំ និងការជីកកកាយដោយខុសច្បាប់នូវទីតាំងប្រវត្តិសាស្ត្រ និងការលួចវត្ថុបុរាណ។
កន្លងមក ក្រសួងមហាផ្ទៃបានរាយការណ៍ពីការចាប់ខ្លួនឧក្រិដ្ឋជនចំនួន ២៨នាក់នៅទូទាំងប្រទេសក្រោយសង្គ្រាមកាលពីថ្ងៃអាទិត្យ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





