ការស្វែងរកឈ្មួញអាវុធនៅប៊ុលហ្គារីធ្វើឡើងតាមសំណើរបស់អ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ -- ការិយាល័យអយ្យការកំពូលរបស់ប្រទេសប៊ុលហ្គារី បាននិយាយកាលពីថ្ងៃអង្គារថា ការស្វែងរកឈ្មួញអាវុធដែលកំពុងត្រូវបានអនុវត្តនៅក្នុងប្រទេសប៊ុលហ្គារី គឺធ្វើឡើងតាមសំណើសុំជំនួយផ្នែកច្បាប់ពីការិយាល័យប្រឆាំងអំពើពុករលួយជាតិនៃប្រទេសអ៊ុយក្រែន។ ក្រុមអ្នកស៊ើបអង្កេតមកពីសេវាស៊ើបអង្កេតជាតិ (NIS) កំពុងធ្វើការស្វែងរក និងរឹបអូសនៅក្នុងផ្ទះ និងការិយាល័យមួយចំនួននៅទីក្រុងសូហ្វីយ៉ា និងនៅទូទាំងប្រទេស។
សំណើពីទីក្រុងគៀវ គឺពាក់ព័ន្ធនឹងការស៊ើបអង្កេតទៅលើអំពើពុករលួយនៅក្នុងប្រទេសអ៊ុយក្រែនពាក់ព័ន្ធនឹងការលក់អាវុធក្នុងតម្លៃអតិផរណា។
ការស្វែងរកនេះមានការចូលរួមពីអ្នកស៊ើបអង្កេតជាច្រើននាក់មកពី NIS បុគ្គលិកនៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ (DG) សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលមានការចាត់តាំង និង DG កងរាជអាវុធហត្ថ ប្រតិបត្តិការពិសេស និងប្រឆាំងភេរវកម្ម ដែលធ្វើសកម្មភាពក្រោមការត្រួតពិនិត្យរបស់ការិយាល័យអយ្យការកំពូល។
សេវាអយ្យការបាននិយាយថា នេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការរំលោភបំពានក្នុងពាណិជ្ជកម្មអាវុធ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





