គុយបាចូលរួមរំលែកទុក្ខចំពោះគ្រោះរញ្ជួយដីនៅតួកគី
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសគុយបាលោក ប្រ៊ុយណូ រ៉ូឌ្រីហ្គេស (Bruno Rodriguez) បានសម្តែងការរំលែកទុក្ខរបស់លោកទៅកាន់ប្រទេសតួកគីបន្ទាប់ពីមានគ្រោះរញ្ជួយដីមួយកាលពីថ្ងៃអាទិត្យ។
លោកបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «យើងសូមចូលរួមរំលែកទុក្ខ និងសាមគ្គីភាពជាមួយប្រជាជនតួកគី សម្រាប់ជនរងគ្រោះនិងការខូចខាតសម្ភារៈដែលបណ្តាលមកពីការរញ្ជួយដីដែលបានកើតឡើងនៅភាគពាយព្យនៃប្រទេសតួកគីកាលពីថ្ងៃអាទិត្យ ទី១០ ខែសីហាឆ្នាំ២០២៥ កន្លងទៅ»។
ការរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រមួយបានអង្រួនខេត្តបាលីកេសៀជាមួយនឹងចំណុចកណ្តាលនៃទីក្រុងស៊ីនឌៀគី ហើយត្រូវបានគេដឹងថាមានចម្ងាយប្រហែល ២០០គីឡូម៉ែត្រទៅភាគខាងជើងនៃទីក្រុងអ៊ីស្តង់ប៊ុល។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតូកគីលោក អាលី យើលីកាយ៉ា (Ali Yerlikaya) បានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ និង ៤នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះពីគំនរបាក់បែក។
លោក យើលីកាយ៉ា បាននិយាយបន្ថែមថា អគារសរុបចំនួន១៦ បានដួលរលំ ដែលភាគច្រើនជាអគារដែលត្រូវបានបោះបង់ចោល ក៏ដូចជាវិហារឥស្លាមចំនួនពីរផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





