ទីក្រុងហុងកុងមានភាពធន់នឹងសេដ្ឋកិច្ចយ៉ាទូលំទូលាយ ដោយសារប្រទេសមួយប្រព័ន្ធពីរ
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង នាពេលថ្មីៗនេះបានចេញផ្សាយរបាយការណ៍ដ៏ទូលំទូលាយមួយ ស្តីពីបរិយាកាសធុរកិច្ចរបស់ទីក្រុងហុងកុង ស្របពេលជាមួយនឹងការប្រកាសពីការប៉ាន់ប្រមាណជាមុនរបស់ទីក្រុងនេះ ស្តីពីលទ្ធផលសេដ្ឋកិច្ចនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៥។
អ្នកវិភាគបាននិយាយថា «របាយការណ៍ ស្តីពីបរិយាកាសធុរកិច្ចរបស់ទីក្រុងហុងកុង៖ ភាពខ្លាំងតែមួយគត់នៅក្រោមប្រទេសមួយប្រព័ន្ធពីរ» រួមជាមួយនឹងទិន្នន័យសេដ្ឋកិច្ចវិជ្ជមាន បានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវអំពីបរិយាកាសដែលងាយស្រួលសម្រាប់ធុរកិច្ចរបស់ទីក្រុងហុងកុងជាមួយនឹងការទាក់ទាញខ្លាំងសម្រាប់បណ្តាក្រុមហ៊ុន និងអ្នកមានទេពកោសល្យមកពីជុំវិញពិភពលោក។
ការប៉ាន់ប្រមាណជាមុនពីនាយកដ្ឋានជំរឿន និងស្ថិតិរបស់រដ្ឋាភិបាលHKSAR បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់ទីក្រុងហុងកុងបានកើនឡើង ៣,១% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទីពីរ។ការពង្រីកសេដ្ឋកិច្ចនៅត្រីមាសទី១០ ជាប់ៗគ្នានេះ ត្រូវបានគាំទ្រដោយការអនុវត្តការនាំចេញដ៏រឹងមាំ និងការធ្វើឱ្យប្រសើរឡើងនូវតម្រូវការក្នុងស្រុក ដោយការនាំចេញសរុបនៃទំនិញបានកត់ត្រានូវការកើនឡើង ១១,៥% កាលពីឆ្នាំមុន ខណៈដែលការចំណាយលើការប្រើប្រាស់ឯកជនបានកើនឡើង ១,៩%៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





