សេតវិមាន៖ អាស៊ែរបៃហ្សង់ អាមេនី និងសហរដ្ឋអាមេរិក អនុម័តទៅលើសេចក្តីប្រកាស ស្តីពីដំណោះស្រាយសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ -- ប្រធានាធិបតីអាស៊ែរបៃហ្សង់លោក អ៊ីលហាំ អាលីយ៉េវ (Ilham Aliyev) នាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ប៉ាស៊ីនយ៉ាន់ (Nikol Pashinyan) និងមេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអនុម័តទៅលើសេចក្តីប្រកាសរួម ស្តីពីដំណោះស្រាយសន្តិភាព រវាងទីក្រុងបាគូ និងទីក្រុងយេរ៉េវ៉ាន់ ក៏ដូចជាការបង្កើតច្រករបៀងដឹកជញ្ជូនរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការផ្សាយផ្ទាល់របស់ទូរទស្សន៍អាម៉េរិកពីពិធីចុះហត្ថលេខានោះនៅឯសេតវិមាន។
ច្រករបៀងដឹកជញ្ជូននោះនឹងត្រូវបានគេហៅថា វិថីត្រាំ សម្រាប់សន្តិភាព និងវិបុលភាពអន្តរជាតិ។
នៅពេលមុននេះ លោក ត្រាំ បានជួបប្រជុំទ្វេភាគីជាមួយលោក ប៉ាស៊ីនយ៉ាន់ និងលោក អាលីយ៉េវ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





