វៀតណាមប្តេជ្ញាចូលរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ -- ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិចស៊ិចកូ លោក ង្វៀន វ៉ាន់ហាយ (Nguyen Van Hai) បានកាន់តំណែងជាប្រធានប្តូរវេននៃគណៈកម្មាធិការអាស៊ាននៅម៉ិកស៊ិកូ (ACMC) ដែលជំនួសឯកអគ្គរដ្ឋទូតម៉ាឡេស៊ី លោក ចាម៉ាល់ ចូហាន (Jamal Johan)។
ពិធីផ្ទេរតំណែងនេះត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ស្ថានទូតម៉ាឡេស៊ីកាលពីសប្តាហ៍មុន ដោយមានវត្តមាននៃបេសកកម្មការទូតពីបណ្តារដ្ឋជាសមាជិកអាស៊ានប្រចាំនៅក្នុងប្រទេសម៉ិកស៊ិកូ។
នៅក្នុងសុន្ទរកថា លោក ហាយ បានអបអរសាទរលោក ចូហាន ចំពោះការអនុវត្តដ៏ឆ្នើមរបស់លោកក្នុងអំឡុងពេលដែលលោកកាន់តំណែងជាប្រធាន ACMC និងបានអះអាងថា ស្ថានទូតវៀតណាមនឹងខិតខំប្រឹងប្រែងក្នុងការកសាងបន្ថែមទៀតទៅលើសមិទ្ធិផលដែលសម្រេចបានដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងម៉ិកស៊ិកូ។
អ្នកការទូតវៀតណាមរូបនេះបានគូសបញ្ជាក់ក្នុងឱកាសនៃខួបលើកទី៣០ នៃការចូលជាសមាជិកអាស៊ានរបស់ប្រទេសវៀតណាមថា ការយល់ដឹងរបស់វៀតណាមអំពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការទទួលយកតួនាទីសកម្ម និងការចូលរួមវិភាគទានជាក់ស្តែងដល់របៀបវារៈទូទៅរបស់អាស៊ានបានធ្វើឱ្យបេសកកម្មរបស់ប្លុកកាន់តែមានការជឿនលឿន និងលើកកម្ពស់សមិទ្ធិផលរបស់ខ្លួន។
នៅក្នុងកិច្ចប្រជុំនោះ បណ្តាឯកអគ្គរាជទូត-រដ្ឋទូតអាស៊ាន និងភារធារីក្នុងទីក្រុងម៉ិកស៊ិកូបានបង្ហាញអំពីទំនុកចិត្តរបស់ពួកគេក្នុងនាមជាប្រធានACMC ប្រកបដោយប្រសិទ្ធភាព ដោយជួយលើកកម្ពស់បន្ថែមទៀតនូវមុខមាត់ និងតួនាទីរបស់បណ្តាប្រទេសអាស៊ាននៅក្នុងប្រទេសម៉ិកស៊ិកូ និងនៅទូទាំងតំបន់អាម៉េរិកឡាទីន។
គណៈប្រតិភូទាំងអស់ក៏បានព្រមព្រៀងគ្នាជាមួយលោកឯកអគ្គរដ្ឋទូតហៃ ដែលបានស្នើឡើងនូវផែនការសកម្មភាព ACMC ដែលផ្តោតសំខាន់ទៅលើការពង្រឹងសកម្មភាពខាងក្រៅឱ្យមានសាមគ្គីភាពក្នុងសហគមន៍អាស៊ាន ក៏ដូចជាទំនាក់ទំនងជាមួយម៉ិកស៊ិកូ និងបណ្តាប្រទេសដៃទៀតនៅតំបន់អាម៉េរិកឡានទីន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





