ប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួមរំពឹងថានឹងមានលទ្ធផលវិជ្ជមានពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ -- ប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម លោក ស្សេក ម៉ូហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន់ (Sheikh Mohamed bin Zayed Al Nahyan) បាននិយាយថា លោកសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ីនឹងនាំមកនូវលទ្ធផលវិជ្ជមាន។
លោក ស្សេក ម៉ូហាម៉េដ បានប្រាប់ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ថា «យើងសូមអរគុណចំពោះបដិសណ្ឋារកិច្ចរបស់អ្នក ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវលទ្ធផលវិជ្ជមាន និងរីករាយសម្រាប់ប្រជាជនរុស្ស៊ី និងអេមីរ៉ាត់អារ៉ាប់រួម។ យើងតែងតែខិតខំពង្រឹងស្ពានរវាងប្រទេសរបស់យើង»។
លោក ម៉ូហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន់ បានទៅដល់ប្រទេសរុស្ស៊ីក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការកាលពីថ្ងៃព្រហស្បតិ៍។ ដូចដែលទីភ្នាក់ងារសារព័ត៌មាន Emirati WAM បានរាយការណ៍កាលពីម្សិលមិញថា ខណៈដែលស្នាក់នៅទីក្រុងម៉ូស្គូ លោកមានបំណងពិភាក្សាជាមួយមេដឹកនាំរុស្ស៊ីទាក់ទងនឹងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងថាមពល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





