កងម៉ារីនកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធរួមគ្នា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ -- កងម៉ារីនកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា ខ្លួន និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធរួមគ្នា រួមទាំងសមយុទ្ធចុះចតលើទឹក ចាប់តាំងពីពាក់កណ្តាលខែកក្កដាក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការរួមគ្នារបស់ពួកគេ។
កម្មវិធីសមយុទ្ធដែនសមុទ្រកូរ៉េ (KMEP) មានការចូលរួមពីទាហានប្រហែល ២.៥០០នាក់ រួមទាំងកងម៉ារីនសហរដ្ឋអាមេរិកប្រហែល១.៥០០នាក់ដែលឈរជើងនៅទីក្រុងអូគីណាវ៉ា ប្រទេសជប៉ុន។ សមយុទ្ធរួមនឹងដំណើរការនៅពាក់កណ្តាលខែសីហា នៅទីក្រុងប៉ូហាង ភាគអាគ្នេយ៍និងតំបន់ផ្សេងទៀត។
សម្ព័ន្ធមិត្តបាននឹងកំពុងស្វែងរកការពង្រឹងសមត្ថភាពប្រតិបត្តិការរួមគ្នារបស់ពួកគេដោយរៀបចំសមយុទ្ធជាច្រើន រួមទាំងសមយុទ្ធចុះចតកម្រិតកងវរសេនាតូច។ នេះបើយោងតាមកងម៉ារីន។
ជាផ្នែកមួយនៃសមយុទ្ធនេះ កងទ័ពបានអនុវត្តន៍ដំណាក់កាល«សកម្មភាពនៃការសម្រេចចិត្ត» ចំពោះសមយុទ្ធនៅក្នុងទីក្រុងប៉ូហាង ដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិយោធា ដូចជារថយន្តវាយប្រហារ KAAV amphibious ឧទ្ធម្ភាគចក្រ MUH-1 Marineon និងឧទ្ធម្ភាគចក្រ CH-47 Chinook ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





