អាកាសយានដ្ឋានវ៉ារណាស្វាគមន៍អ្នកដំណើរទីមួយលានសម្រាប់ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ -- អាកាសយានដ្ឋានវ៉ារណា(Varna) បានស្វាគមន៍អ្នកដំណើរទីមួយលានរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥កាលពីថ្ងៃអង្គារ នៅលើជើងហោះហើរពីទីក្រុងហ្វ្រែងហ្វើតរបស់ប្រទេសអាល្លឺម៉ង់។
លោក ផេសកេ (Peschke) បាននិយាយថា ជើហាដ ផេសកេ (Gerhard Peschke) បានទៅដល់ជាមួយប្រពន្ធរបស់លោក កូនពីរនាក់ និងចៅពីរនាក់ ដែលអ្នកទាំងអស់គ្នានឹងស្នាក់នៅក្នុងទីក្រុងអូបហ្សូរ រយៈពេល៩ថ្ងៃ ដោយនេះជាដំណើរកម្សាន្តលើកទីពីររបស់ពួកគេទៅកាន់ប្រទេសប៊ុលហ្គារី។
នៅក្នុងឆ្នាំនេះ អ្នកដំណើរទីមួយលានត្រូវបានស្វាគមន៍ក្នុងរយៈពេលបីសប្តាហ៍មុនបើធៀបនឹងរយៈពេលមុន ដែលជាការបង្ហាញថា ចរាចរណ៍មានការកើនឡើង។ នេះបើយោងតាមនាយកអាកាសយានដ្ឋានវ៉ារណាលោក ឌីមីតារ កូស្តាឌីណូវ (Dimitar Kostadinov)។ លោកបានបញ្ជាក់ថារហូតមកដល់ពេលនេះ មានជើងហោះហើរជាង៨.០០០ ត្រូវបានបញ្ជូន និងទទួលនៅអាកាសយានដ្ឋាននេះ ហើយមានការរំពឹងទុកថានឹងមានការកើនឡើង ១៥% នៅក្នុងឆ្នាំនេះ បើធៀបទៅនឹងឆ្នាំមុន។
រាល់អ្នកដំណើរទីបីដែលដែលមកដល់អាកាសយានដ្ឋានវ៉ារណានៅក្នុងឆ្នាំ២០២៥ គឺមកពីប្រទេសអាល្លឺម៉ង់ ដោយលោក កូស្តាឌីណូវ បានសង្កត់ធ្ងន់ដោយកត់សម្គាល់ថា ចំនួនអ្នកដំណើរមកពីប្រទេសនេះបានកើនឡើងដល់៣០០.០០០នាក់រួចហើយ ដែលជាការកើនឡើងជិត ៦០% បើធៀបនឹងឆ្នាំ២០២៤ ដែលមានអ្នកដំណើរជិត ៨៥.០០០នាក់បានហោះហើររវាងទីក្រុងវ៉ារណា និងទីក្រុងវីយែន។
នាយកអាកាសយានដ្ឋានក៏បានបញ្ជាក់ផងដែរថា ទីផ្សារក្នុងស្រុកមានសន្ទុះខ្លាំង ព្រោះអ្នកដំណើរប្រហែល ១៣០.០០០នាក់បានធ្វើដំណើររវាងទីក្រុងវ៉ារណា និងទីក្រុងសូហ្វីយ៉ា។ លោកបានសន្និដ្ឋានថា កាលវិភាគរដូវរងានឹងរួមបញ្ចូលនូវជើងហោះហើរទៅ និងមកពីគោលដៅចំនួន១៧ហើយសម្រាប់ការធ្វើដំណើរពេញមួយឆ្នាំជាមួយទីក្រុងហ្វ្រែងហ្វើតរបស់ប្រទេសអាល្លឺម៉ង់ក៏នឹងត្រូវបានបម្រើផងដែរ។ លោក កូស្តាឌីណូវ បាននិយាយថា ចាប់ពីខែកញ្ញាខាងមុខនេះ ជើងហោះហើររវាងទីក្រុងវ៉ារណា - បឺហ្គាម៉ូ របស់ប្រទេសអ៊ីតាលីក៏នឹងត្រូវបន្តឡើងវិញដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





