លោក ដូណាល់ ត្រាំ ប្តេជ្ញាដំឡើងពន្ធសម្រាប់ប្រទេសឥណ្ឌា ដោយសារការទិញប្រេងពីរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNBC ថា សហរដ្ឋអាមេរិកនឹងដំឡើងពន្ធសម្រាប់ប្រទេសឥណ្ឌានៅថ្ងៃខាងមុខនេះ ដោយសារតែឥណ្ឌានៅតែបន្តការទិញប្រេងពីប្រទេសរុស្ស៊ី។
លោក ត្រាំ បាននិយាយថា «យើងបានដាក់ពន្ធ ២៥% ប៉ុន្តែខ្ញុំគិតថាខ្ញុំនឹងបង្កើនវាឱ្យបានច្រើនក្នុងរយៈពេល ២៤ម៉ោងខាងមុខ ពីព្រោះពួកគេកំពុងទិញប្រេងពីរុស្ស៊ី»។ លោកបាននិយាយបន្ថែមថា ប្រសិនបើឥណ្ឌាបន្តទិញធនធានថាមពលរបស់រុស្ស៊ី «ខ្ញុំនឹងមិនសប្បាយចិត្តទេ»។
មេដឹកនាំសហរដ្ឋអាមេរិករូបនេះបាននិយាយថា «ឥណ្ឌាមិនមែនជាដៃគូពាណិជ្ជកម្មដ៏ល្អទេ» ហើយដោយសារតែដូច្នេះហើយ ទើបមានការដាក់ចេញនូវពន្ធគយខ្ពស់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





