ករណីជំងឺគ្រុនឈាមកើនឡើងនៅប្រទេសវៀតណាម
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ -- កាសែតក្នុងស្រុក Nhan Dan (People) បានរាយការណ៍ថា ករណីជំងឺគ្រុនឈាមនៅទីក្រុងធំចំនួន ២របស់ប្រទេសវៀតណាមគឺទីក្រុងហូជីមិញ និងទីក្រុងហាណូយបានកើនឡើងកាលពីសប្តាហ៍មុន ។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺគ្រុនឈាមបានឱ្យដឹងថា ទីក្រុងហាណូយបានរាយការណ៍ពីការឆ្លងថ្មីចំនួន ៧២ករណីកាលពីសប្តាហ៍មុន ដោយកើនឡើងទ្វេដងនៃតួលេខ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៤៧៥ករណី និងការផ្ទុះឡើងចំនួន ១៥ករណី ចាប់តាំងពីដើមឆ្នាំ២០២៥។
របាយការណ៍បានបន្ថែមថា នៅទីក្រុងហូជីមិញភាគខាងត្បូងប្រទេសវៀតណាម ករណីគ្រុនឈាមជាង ១៥.៥០០ករណី និងអ្នកស្លាប់ ១០នាក់ត្រូវបានគេរាយការណ៍នៅពាក់កណ្តាលខែកក្កដា បានកើនឡើង ១៥៧% ពីមួយឆ្នាំទៅមួយឆ្នាំ។
អាជ្ញាធរសុខាភិបាលអំពាវនាវដល់សាធារណជនលុបបំបាត់កន្លែងបង្កាត់ពូជមូស និងរក្សាការប្រុងប្រយ័ត្នព្រោះមានភ្លៀងធ្លាក់ និងដីសើម៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





