ចិនបានបាញ់បង្ហោះផ្កាយរណបចាប់សញ្ញាពីចម្ងាយថ្មី
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍បានបាញ់បង្ហោះផ្កាយរណប Pakistan Remote-Sensing Satellite (PRSS-1) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបស៊ីចាង ក្នុងខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន។
បាញ់បង្ហោះនៅម៉ោង ១០:០០នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ដោយរ៉ុក្កែតដឹកជញ្ជូនគូអៃហ្សូ-១អេ (Kuaizhou-1A (KZ-1A)) ផ្កាយរណប PRSS-1 បានចូលទៅក្នុងគន្លងដែលបានគ្រោងទុក។
ផ្កាយរណបនេះនឹងត្រូវបានប្រើប្រាស់ជាចម្បងក្នុងវិស័យស្រាវជ្រាវធនធានដី និងការការពារ និងការកាត់បន្ថយគ្រោះមហន្តរាយ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





