លោក ពូទីន នឹងជួបពិភាក្សាជាមួយប្រធានាធិបតីឡាវនៅទីក្រុងម៉ូស្គូ
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹងជួបពិភាក្សាជាមួយប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith)។
សេវាសារព័ត៌មានរបស់វិមានក្រឹមឡាំង បានប្រកាសពីកិច្ចពិភាក្សាដោយមេដឹកនាំទាំងពីរនៃបញ្ហានាពេលបច្ចុប្បន្នទាក់ទងនឹងពាណិជ្ជកម្មរុស្ស៊ី-ឡាវ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងមនុស្សធម៌ ការផ្លាស់ប្តូរទស្សនៈលើបញ្ហាសំខាន់ៗក្នុងតំបន់ និងពិភពលោក ក៏ដូចជាការអនុម័តឯកសារទ្វេភាគីមួយចំនួន។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ថងលូន ស៊ីសូលីត បានធ្វើទស្សនកិច្ចជាប្រចាំទៅកាន់ប្រទេសរុស្ស៊ី។ មេដឹកនាំនៃប្រទេសរុស្ស៊ី និងឡាវ បានបើកកិច្ចប្រជុំកម្រិតខ្ពស់កាលពីក្នុងខែតុលា ឆ្នាំ២០២៣ ក៏ដូចជានៅកាលពីក្នុងខែឧសភា និងខែតុលា ឆ្នាំ២០២៤ កន្លងទៅ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





