លោក ដូណាល់ ត្រាំ បង្ហាញពីមធ្យោបាយលឿនបំផុតដើម្បីបញ្ចប់វិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សាស្រ្ទីប
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ជឿជាក់ថា ការដោះស្រាយវិបត្តិនៅតំបន់ហ្គាហ្សាស្រ្ទីប គឺត្រូវទាមទារឱ្យក្រុមចលនាហាម៉ាស់ប៉ាឡេស្ទីនចុះចាញ់។
លោកបានសរសេរនៅលើវេទិកាសង្គម Truth Social ថា «មធ្យោបាយលឿនបំផុតដើម្បីបញ្ចប់វិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា គឺក្រុមហាម៉ាស់ត្រូវធ្វើការចុះចាញ់ និងដោះលែងចំណាប់ខ្មាំង»។
ចាប់តាំងពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ជំនួយពីអង្គការមនុស្សធម៌អន្តរជាតិ និងទីភ្នាក់ងារអង្គការសហប្រជាជាតិបានទៅដល់តំបន់ហ្គាហ្សាស្ទ្រីប។ នៅក្នុងខែឧសភា ខណៈដែលជាជម្រើសមួយសម្រាប់ប្រព័ន្ធចែកចាយជំនួយជាប្រពៃណី អ៊ីស្រាអែល ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក បានបង្កើតគម្រោងចែកចាយអាហារដែលផ្តល់ឱ្យមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ស្ទើរតែសិទ្ធិផ្តាច់មុខក្នុងការបង្កើតមជ្ឈមណ្ឌលចែកចាយ និងចែកចាយអាហារ និងទំនិញសំខាន់ៗ។ ផែនការនេះត្រូវបានរិះគន់ដោយអង្គការអន្តរជាតិ ដោយចំណុចសំខាន់នៃការរិះគន់នោះ គឺធ្វើយ៉ាងណាដាក់មជ្ឈមណ្ឌលចែកចាយនេះនៅក្នុងតំបន់សន្តិសុខ ដែលគ្មានការប្រយុទ្ធគ្នានៅភាគខាងត្បូងតំបន់ហ្គាហ្សា ដែលយោងទៅតាមក្រុមអ្នកជំនាញ វាអាចនាំឱ្យមានការផ្លាស់ទីលំនៅដោយបង្ខំនៃអ្នករស់នៅក្នុងតំបន់នោះ។ ក្រោយមក ការផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិត្រូវបានស្ដារឡើងវិញមួយផ្នែក ប៉ុន្តែពួកគេនៅតែដាក់កម្រិតនៅឡើយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





