ចិនចេញការប្រកាសអាសន្នសម្រាប់រលកយក្សស៊ូណាមិ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- ប្រទេសចិនកាលពីថ្ងៃពុធបានចេញការប្រកាសអាសន្នពណ៌លឿងសម្រាប់រលកយក្សស៊ូណាមិ បន្ទាប់ពីការរញ្ជួយដីបានវាយប្រហារតំបន់ឈូងសមុទ្រភាគខាងកើតនៃឧបទ្វីបកាមចាត់កា នៅម៉ោង ៧:២៤នាទីព្រឹកថ្ងៃពុធ (ម៉ោងនៅទីក្រុងប៉េកាំង) ។
យោងតាមមជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិនៃក្រសួងធនធានធម្មជាតិ បានឱ្យដឹងថា គ្រោះរញ្ជួយដីបានបង្កជារលកយក្សស៊ូណាមិដែលត្រូវបានគេរំពឹងថានឹងរងការខូចខាតដល់តំបន់ឆ្នេរ រួមមានកោះតៃវ៉ាន់ ខេត្តហ្សឺជាំង និងទីក្រុងស៊ាងហៃ។
ប្រទេសចិនមានប្រព័ន្ធព្រមានរលកយក្សស៊ូណាមិពណ៌ចំនួន ៤កម្រិត ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





