អ្នកនាំពាក្យក្រសួងការបរទេសរបស់ចិនរាយការណ៍អំពីជុំចុងក្រោយនៃកិច្ចចរចាពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនសង្ឃឹមថាសហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសចិនដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីដែលមានភាពល្អប្រសើរ ស្ថិរភាព និងនិរន្តរភាព។
អ្នកនាំពាក្យក្រសួងការបរទេស លោក គូ ចៃគុន (Guo Jiakun) បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសចិនសង្ឃឹមថាសហរដ្ឋអាមេរិកនឹងធ្វើការជាមួយភាគីចិនស្របតាមការឯកភាពដ៏សំខាន់ដែលប្រមុខរដ្ឋទាំងពីរសម្រេចបានក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទរបស់ពួកគេ ដើម្បីផ្តល់នូវតួនាទីពេញលេញនៃយន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក។
អ្នកនាំពាក្យរូបនោះបានកត់សម្គាល់ថា ដោយឈរលើមូលដ្ឋានសមភាព ការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក ភាគីទាំងពីរអាចបង្កើនការយល់ស្រប កាត់បន្ថយការយល់ច្រឡំ ពង្រឹងកិច្ចសហប្រតិបត្តិការ និងខិតខំស្វែងរកលទ្ធផលឈ្នះ-ឈ្នះបន្ថែមទៀតតាមរយៈកិច្ចសន្ទនា និងទំនាក់ទំនង។
ក្រុមការងារសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នានៅទីក្រុងស្តុកខុមចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





