អង្គការសុខភាពពិភពលោកបញ្ជូនរថយន្តជំនួយផ្នែកវេជ្ជសាស្រ្តចំនួន ១០គ្រឿងទៅកាន់តំបន់ហ្គាហ្សា ចំពេលដែលតម្រូវការផ្នែកសុខភាពមានការកើនឡើង
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- ប្រធានអង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃពុធថា អង្គការ WHO បានបញ្ជូនរថយន្តដឹកទំនិញចំនួន ១០គ្រឿងដែលផ្ទុកដោយគ្រឿងបរិក្ខារវេជ្ជសាស្រ្តសំខាន់ៗទៅក្នុងតំបន់ហ្គាហ្សា។
លោក ធេដ្រូស អាដហាណុម ហ្គេប្រេយេស៊ុស (Tedros Adhanom Ghebreyesus) បានបង្ហោះនៅលើបណ្តាញសង្គមអ៊ិច (X) ថា «អង្គការ WHO បានបញ្ជូនរថយន្តដឹកទំនិញចំនួន ១០គ្រឿងពីតំបន់អាល់-អារីសនៅក្នុងប្រទេសអេហ្ស៊ីបទៅកាន់ច្រកការែមស្សាឡុមសម្រាប់តំបន់ហ្គាហ្សា ដោយដឹកឱសថសំខាន់ៗ មន្ទីរពិសោធន៍ និងការផ្គត់ផ្គង់ការធ្វើតេស្តទឹក»។
លោកបាននិយាយថា ជំនួយបន្ថែមទៀតកំពុងដំណើរការ ដោយកត់សម្គាល់ថា «រថយន្តដឹកទំនិញបន្ថែមចំនួន ២គ្រឿងដែលមានការផ្គត់ផ្គង់ឱសថពេទ្យ រួមជាមួយនឹងផលិតផលឈាមចំនួន១២»។
លោក ធេដ្រូស បានកត់សម្គាល់ថា ជំនួយទាំងអស់របស់អង្គការ WHO នឹងត្រូវផ្ទេរជំនួយទាំងនោះទៅកាន់តំបន់ហ្គាហ្សា រួមជាមួយនឹងរថយន្តដឹកទំនិញចំនួន៣ ជាមួយនឹងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តពីដៃគូសុខភាព»។
លោកបាននិយាយថា «តម្រូវការផ្នែកសុខភាពនៅតំបន់ហ្គាហ្សា គឺធំធេងណាស់» ដោយគូសបញ្ជាក់ថា «លំហូរជាបន្តបន្ទាប់នៃការផ្គត់ផ្គង់វេជ្ជសាស្ត្រ គឺមានសារៈសំខាន់ណាស់»។
លោក ធេដ្រូស បានអំពាវនាវសារជាថ្មីម្តងទៀតឱ្យមានការចូលទៅដល់នៃជំនួយមនុស្សធម៌ដោយគ្មានការរារាំង និងបញ្ឈប់អរិភាព ដោយលោកបាននិយាយបន្ថែមថា «យើងបន្តអំពាវនាវឱ្យមានការចូលទៅដល់ប្រកបដោយនិរន្តរភាព សុវត្ថិភាព និងគ្មានការរារាំងសម្រាប់ជំនួយផ្នែកវេជ្ជសាស្រ្តទៅក្នុងទូទាំងតំបន់ហ្គាហ្សា និងសម្រាប់បទឈប់បាញ់»។
អ៊ីស្រាអែលនៅតែរក្សាការបិទផ្លូវនៅតំបន់ហ្គាហ្សាអស់រយៈពេល ១៨ឆ្នាំហើយចាប់តាំងពីថ្ងៃទី០២ ខែមីនា ដោយបានបិទច្រកព្រំដែនទាំងអស់ និងរារាំងការចូលទៅដល់នៃជំនួយមនុស្សធម៌ ហើយស្ថានភាពកាន់តែអាក្រក់ទៅៗ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





