សន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃកិច្ចចរចាពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក»
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០២៥--









ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញធ្វើសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃកិច្ចចរចាពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក» នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាជធានីភ្នំពេញ។
សន្និសីទសារព័ត៌មាននេះ មានការចូលរួមពីសំណាក់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកសារព័ត៌មានជាច្រើនរូប។
រូបថត៖ សិរី ឧត្តម





