ឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម នាយករដ្ឋមន្ត្រីសិង្ហបុរី នៅសិង្ហបុរី
AKP សិង្ហបុរី ថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០២៥--




ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នៅវិមានរដ្ឋាភិបាលសិង្ហបុរី រសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងដំណើរដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញទៅបំពេញទស្សនកិច្ចការងារ រយៈពេល០៣ថ្ងៃ នៅសាធារណរដ្ឋសិង្ហបុរី។
រូបថត៖ ក្រសួងមហាផ្ទៃ





