ឯកឧត្តម នាយករដ្ឋមន្រ្តីសិង្ហបុរី អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥--






ឯកឧត្តម ឡរ៉េន វ៉ុង ( Lawrence Wong ) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋសិង្ហបុរី អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ « ព្រះបរមរតនកោដ្ឋ » នៅមណ្ឌបព្រះបរមរតនកោដ្ឋ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម នាយករដ្ឋមន្រ្តីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ យឹម សុវឌ្ឍនា





