វត្តដំណាក់ ក្នុងក្រុងសៀមរាប រៀបចំបំបួសកុលបុត្រចំនួន ៣៦រូប ជាភិក្ខុភាវៈតាមទំនៀមរបស់វត្ត
AKP សៀមរាប ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥--









វត្តដំណាក់ ដែលស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំបំបួសកុលបុត្រចំនួន ៣៦រូប ជា ភិក្ខុភាវៈ តាមទំនៀមរបស់វត្តដែលតែងតែប្រារព្ធអស់កាល៥ ឬ ៦ឆ្នាំជាប់ៗគ្នាមកហើយ ដើម្បីទ្រទ្រង់ពុទ្ធសាសនាឱ្យបានស្ថិតស្ថេរចីរកាលទៅមុខ និងដើម្បីភាពរីកចម្រើននៃពុទ្ធសាសនាកម្ពុជារបស់យើង។
រូបថត៖ ឃុត សៅ





