កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀម រាប
AKP សៀមរាប ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ --









ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រតិភូអមដំណើរ ថ្នាក់ដឹកនាំខេត្ត លោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ លោកនាយប៉ុស្តិ៍ការពារទាំង៦ ចំណុះឲ្យការិយាល័យនគរបាលការពារបេតិកភណ្ឌ និងកម្លាំងត្រៀមអន្តរាគមន៍ផងដែរ។
រូបថត៖ ឃុត សៅ





