ឯកឧត្តម នេត្រ ភក្ត្រា ទទួលអំណោយជាឱសថ ពីនាយកគ្រប់គ្រងពាណិជ្ជកម្មក្នុងស្រុក នៃសហគ្រាសផលិតឱសថ PPM
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥--





ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលអំណោយជាឱសថ ពីលោក តិច ស៊ីម៉ូ នាយកគ្រប់គ្រងពាណិជ្ជកម្មក្នុងស្រុក នៃសហគ្រាសផលិតឱសថ PPM តំណាងឲ្យឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថ PPM ដើម្បីចែកជូនដល់កងទ័ពនៅជួរមុខ និងប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។
សូមបញ្ជាក់ថា ឱសថដែលនាំយកមកមាន ថ្នាំវីតាមីនដើម្បីជំនួយកម្លាំង ថ្នាំបំបាត់រាគ និងថ្នាំបំបាត់ការឈឺចាប់។
រូបថត៖ ខឹម សុវណ្ណារ៉ា





