សិក្ខាកាមជាមន្ត្រីក្រសួងព័ត៌មាន អញ្ជើញទស្សនកិច្ច Shenzhen Press Group និង Shenzhen Media Group
AKP Shenzhen ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥--












សិក្ខាកាមជាមន្ត្រីរាជការក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០៧រូប អញ្ជើញទស្សនកិច្ច Shenzhen Press Group និង Shenzhen Media Group នៅទីក្រុង Shenzhen សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។
សូមរំលឹកថា សិក្ខាកាមជាមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយថ្មី ក្រោមគំនិតផ្តួចផ្តើមអរិយធម៌សកល ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដែលរៀបចំដោយមហាវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ និងវិជ្ជាជីវៈ ក្រោមការឧបត្ថម្ភរបស់ក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានសិក្ខាកាមចូលរួមចំនួន ៣២រូប និងមកពីប្រទេសចំនួន ១០។
រូបថត៖ ផែន រតនៈ





