កិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈកម្មាធិការ អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក
AKP សៀមរាប ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥--








លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក (ICC-Angkor/Sambor Prei Kuk) ស្ដីពីកិច្ចការពារ និងអភិរក្សបេតិកភណ្ឌ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដែលកិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ក្រោមការសម្របសម្រួលពីសហប្រធាន ឯកឧត្តម Kensuke Nagase អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងលោក Pierre Vincent ជាទីប្រឹក្សាផ្នែកវប្បធម៌ របស់ស្ថានទូតបារាំង។
រូបថត៖ ឃុត សៅ





