រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីក្រុងពលី សុំម្ចាស់ទឹកម្ចាស់ដី ប្រារព្វពិធីព្យុះហយាត្រាសាមគ្គីភាព (Solidarity Mach) នាថ្ងៃស្អែកនេះ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ --







ឯកឧត្ដម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ពិធីក្រុងពលីសុំម្ចាស់ទឹកម្ចាស់ដី អ្នកថែរក្សាទីតាំងទឹកដី ក្នុងការប្រារព្វពិធីព្យុះហយាត្រាសាមគ្គីភាព (Solidarity Mach) នាថ្ងៃស្អែកនេះ ឱ្យប្រព្រឹត្តទៅដោយសុខសប្បាយ និងជោគជ័យ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅខាងមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
រូបថត៖ អុក សុខខឿន





