សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេស មុនបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ --





សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារពិសេសស្តីពី ការអំពាវនាវឱ្យពលករខ្មែរនៅប្រទេសថៃ ត្រលប់មកស្រុកកំណើតវិញមុនត្រូវគេបណ្តេញចេញ ការឆ្លើយតបរបស់កម្ពុជាពាក់ព័ន្ធនឹងការបិទព្រំដែនជាឯកតោភាគីពីសំណាក់ទាហានថៃ និងជំហររបស់កម្ពុជាដែលនាំបញ្ហាព្រំដែននៅតំបន់មុំបី និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) មុនបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។
រូបថត៖ ហ៊ុន យុទ្ធគុណ និង កុកគី





