រដ្ឋបាលខេត្តសៀមរាប និងស្នងការនគរបាលខេត្ត ដាំដើមឈើចំនួន ១២០ដើម នៅតាមបណ្តោយផ្លូវមុខស្នងការដ្ឋាននគរបាលខេត្ត
AKP សៀមរាប ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥—







លោក យុន លីនណេ អភិបាលរង នៃគណ:អភិបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំកម្លាំងចំនួន ១៥០នាក់ ដាំដើមឈើ (ដើមផ្កាត្របែកព្រៃ) សរុបចំនួន ១២០ដើម នៅតាមបណ្តោយផ្លូវមុខស្នងការដ្ឋាននគរបាលខេត្ត ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ រហូតដល់ព្រលានយន្តហោះចាស់ ដើម្បីជួយបង្កើនភាពស្រស់ស្អាត និងលើកកម្ពស់សោភណភាពនៅក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។
រូបថត៖ ឃុត សៅ





