AKP ភ្នំពេញ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥—










សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីអញ្ជើញទៅចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅទីក្រុងនីស (Nice) ប្រទេសបារាំង ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។
រូបថត៖ គល់ រ៉េននី