AKP ព្រះវិហារ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ --








គណៈប្រតិភូរដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកនូវអំណោយស្បៀង គ្រឿងឧបភោគបរិភោគ ដែលទទួលបានពីអាជីវករក្នុងខេត្ត យកទៅចែកជូននាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងការពារព្រំដែននៅទីបញ្ជាការដ្ឋានអង្គរក្ស នៅស្រុកស្រអែម ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥។
រូបថត៖ រដ្ឋបាលខេត្តកំពង់ស្ពឺ