ពិធីចុះអនុស្សរណៈ ស្តីពីការសម្របសម្រួលដោយសម្ពន្ធយុវជនអាហារូបករណ៍ស២ ផ្តល់ជូនអាហារូបករណ៍ដល់ក្រសួងឧស្សាហកម្ម
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥--








ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានសម្ពន្ធយុវជនអាហារូបករណ៍ស២ តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម ដាវ អានសាន រដ្ឋលេខាធិការ និងជាប្រធានយុវជនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការសម្របសម្រួលដោយសម្ពន្ធយុវជនអាហារូបករណ៍ស២ ដែល នឹងផ្តល់ជូនអាហារូបករណ៍ ជារៀងរាល់ឆ្នាំសម្រាប់ការសិក្សាក្នុងប្រទេស ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ចំនួន២០កន្លែង និងក្រៅប្រទេសថ្នាក់បរិញ្ញាបត្រ ចំនួន១៥កន្លែង ជូនដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា





