ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយអំពីការ «រំលូតដោយសុវត្ថិភាព»
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ —








ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយអំពីការ «រំលូតដោយសុវត្ថិភាព» នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នៅមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មាន ដោយមានវាគ្មិនកិត្តិយសមកពីក្រសួងពាក់ព័ន្ធចំនួន៣ រួមមាន៖ ក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងសិក្ខាកាមចូលរួមជិត ២០០នាក់ ជាសមាជិកាសមាគមនារី និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន។
រូបថត៖ ខឹម សុវណ្ណារ៉ា





