ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញចែកកាបូប និងសម្ភារសិក្សា ដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ –










ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន អញ្ជើញចែកកាបូប និងសម្ភារសិក្សា ដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មាន ប្រមាណ៣០០នាក់ ក្នុងឱកាសអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
រូបថត៖ ខឹម សុវណ្ណារ៉ា





