លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញពិភាក្សាជាមួយលោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ជុំវិញការធ្វើសមាធិ
AKP តូក្យូ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥--






លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ ISHIBA Yoshiko ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន អញ្ជើញពិភាក្សាគ្នាជុំវិញការធ្វើសមាធិនៅកម្ពុជា និងនៅជប៉ុន បន្ទាប់ពីធ្វើសមាធិតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្ត Zenshoan ក្នុងទីក្រុងតូក្យូ នាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងនៅតូក្យូ)។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណជូនចំពោះលោកជំទាវ ISHIBA Yoshiko ដែលបានរៀបចំនូវការសមាធិរួមគ្នានេះ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់អាហារូបករណ៍ដល់លោកជំទាវ និងនិស្សិតកម្ពុជាជាច្រើនរូប បានទៅសិក្សានៅប្រទេសជប៉ុនផងដែរ។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





