ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អនុសេនីយ៍ឯក សួន រ៉ោន ដែលបានពលីជីវិតនៅតំបន់មុំបី
AKP ព្រះវិហារ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥--









ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំនាយទាហានជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អនុសេនីយ៍ឯក សួន រ៉ោន យុទ្ធជនកងអនុសេនាធំទី៥ វរសេនាតូចលេខ៣៩៥ កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។
រូបថត៖ ក្រសួងការពារជាតិ





