ពិធីបិទសមយុទ្ធនាគមាស លើកទី៧ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» នៅខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥--














ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមឧត្តមនាវីឯក វួច វិនហួយ មេបញ្ជាការរងតំបន់យុទ្ធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញជាអធិបតីពិធីបិទសមយុទ្ធនាគមាស លើកទី៧ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» និងទស្សនាការបង្ហាញសមត្ថភាពរបស់កងទ័ពទាំងពីរវាយជម្រកភេរវករ និងរំដោះជនរងគ្រោះ ដោយមានការចូលរួមពីសំណាក់ កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ប្រមាណ ២ ០០០នាក់ នៅទីលាននៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
រូបថត៖ ខឹម សុវណ្ណារ៉ា





