សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi Inc. នៅទីក្រុងតូក្យូ
AKP តូក្យូ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥--






សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi Inc. ចូលជូបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងនៅតូក្យូ)។
ក្រុមហ៊ុន Minebea Mitsumi Inc. ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ធ្វើអាជីវកម្មលើការផលិតគ្រឿងបង្គុំម៉ាស៊ីន និងគ្រឿងបង្គុំអេឡិចត្រូនិកចាប់តាំងឆ្នាំ១៩៥១ ។ បច្ចុប្បន្នក្រុមហ៊ុនក៏បានបង្កើតរោងចក្រចំនួនពីរកន្លែងនៅកម្ពុជា ដោយទីមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ និងទីពីរនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិសាត់ ដែលអាចបង្កើតការងារជិត១ម៉ឺនកន្លែង។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





