សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិហាណេដា ប្រទេសជប៉ុន
AKP តូក្យូ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥–






សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិហាណេដា ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន។
គណៈប្រតិភូជាន់ខ្ពស់ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវ IKUINA Akiko សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន និង ឯកឧត្តម MIYASHITA Tadayuki ប្រធានពិធីការ។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





