សពយោធិនមួកខៀវកម្ពុជាចំនួន០២រូប ដែលបានពលីជីវិតអំឡុងពេលបំពេញ បេសកកម្មនៅស៊ូដង់ខាងត្បូង បានបញ្ជូនមកដល់កម្ពុជាហើយ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥–








សពយោធិនមួកខៀវកម្ពុជាចំនួន ០២រូប គឺកញ្ញា ដួង ម៉ាហ្គាលី និងលោក ផាត មុន្នី នៃកងអនុសេនាធំរាជអាវុធហត្ថលេខ៨៧២ ប្រចាំនៅប្រទេសស៊ូដង់ខាងត្បូងដែលបានពលីជីវិតកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ អំឡុងពេលបំពេញបេសកកម្ម នៅទីក្រុង Malakal នៃសាធារណរដ្ឋស៊ូដង់ខាងត្បូង ដែលជាកន្លែងឈរជើងរបស់កងរាជអាវុធហត្ថកម្ពុជា បានដឹកមកដល់មាតុប្រទេសហើយ តាមជើងយន្តហោះពិសេសដែលរៀបចំដោយអង្គការសហប្រជាជាតិ នាយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញ។
ពិធីទទួលសពយោធិនទាំង២រូប បានប្រព្រឹត្តទៅនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
រូបថត៖ សួស សាវី





