ឯកឧត្ដម ឃួង ស្រេង អញ្ជើញចុះពិនិត្យមើលលូ ប្រឡាយក្នុងមូលដ្ឋានខណ្ឌចំនួន០៥ នៅជាយរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥—






ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានខណ្ឌ និងមន្ត្រីជំនាញរដ្ឋបាលរាជធានី ព្រមទាំងមន្ត្រីជំនាញនៃមន្ទីរជំនាញ ចុះពិនិត្យមើលលូ ប្រឡាយក្នុងមូលដ្ឋានខណ្ឌចំនួន០៥ នៅជាយរាជធានីភ្នំពេញរួមមាន៖ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីរកមធ្យោយក្នុងការបញ្ជៀសការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
រូបថត៖ អុក សុខខឿន





